poetry

​​​​​​​​​​​​​រៀបរាប់​ដោយៈ សំអាត ទី

កូន​ដឹង​កំហុស​ដែល​កូន​បាន​ធ្វើ      នេះ​ជា​គ​ង្វើ​មួយ​សែន​អា​ប្រី​យ៍
ធ្វើបាប​ពុក​ម៉ែ​គាត់​លែង​ហា​ស្ដី      កញ្ឆា​ស្រា​ស្រី​ពាល​លា​គ្រប់យ៉ាង   ។
ពុក​ម៉ែ​បាន​ប្រាប់​មក​ដល់​កូន​ថា      ឱ​កូន​ស្នេហា​កូន​យក​តែ​ម្ខាង
បើ​កូន​មាន​ស្រី​ដូច​បើកភ្នែក​ម្ខាង     ថែម​ស្រា​តឹកតាង​ដូច​ខ្វាក់​ទាំង​សង  ។
កញ្ឆា​អាភៀន​គ្រឿងញៀន​ខ្លាំងក្លា     បើ​ជក់​កាលណា​ដូច​គេ​ចាប់ចង
វាយដំ​ឈឺចាប់​ដល់​គ្រួសារ​ផង      ពុក​ម៉ែ​ចំឡង​ជួយ​កូន​មិន​រួច      ។
ពុក​ម៉ែ​តែង​ពន្យល់​មក​កូន​ថា       ខ្លួនឯង​ទេ​ណា​ឈឺចាប់​ព្រឺព្រួច
ស្ទើរ​រស់​ស្ទើរ​ស្លាប់​ដូច​គេ​ចង​ខ្នួច     មិន​ងាយ​ស្រាយ​រួច​ពី​ជាតិ​ពិសពុល   ។
ត្រី​ចូល​ក្នុង​លប​ស្រួល​អើយ​ហៅ​ស្រួល  ពិបាក​សំរួល​បើសិនជា​ជ្រុល
មិន​ងាយ​ចេញ​រួច​ពី​ទ្រុង​អំពល់      កូន​គិត​ឱ្យ​ដល់​មុន​នឹង​សំរេច      ។
ម៉ែ​ពុក​រៀបរាប់​មាន​ច្រើន​ក​ក្ដា      ប្រាប់​កូន​ស្នេហា​កុំឱ្យ​ឈឺ​សាច់
គ្រឿងញៀន​ទាំងឡាយ​ត្រូវ​កាត់​ឱ្យ​ដាច់  ឃើញ​ជៀស​ជា​ស្រេច​កុំបី​ចង់​ដឹង    ។
សភាព​ក្មេង​ពាល​យក​ពី​កំណើត     ពុក​ម៉ែ​បង្កើត​ខំ​លាតសន្ធឹង
ដុសខាត់​ឱ្យ​ស្អាត​កែ​ច​រិ​ក​ហ្នឹង      ខំ​កែ​ប៉ុណ្ណឹង​ចិត្ដ​មិន​រសាយ         ។
កម្ម​ពៀរ​ទាន់ហន់​ហើយនឹង​ជាក់ស្ដែង  មក​ប៉ះ​កូន​ឯង​ទើប​ដឹងចិត្ដ​ម្ដាយ
ថា​ម៉ែ​ថែកូន​ដោយ​គ្មាន​នឹក​ស្ដាយ    កំឡាំងចិត្ដ​កាយ​ចង់ឱ្យ​កូន​ល្អ        ។

កំណាព្យ (​កូន​ស្រលាញ់​អ្នក​ម៉ែ) បទចំណារចាំចង ដោយ វ៉ា ប៊ុណ្ណនី
 ១-​ខ្ញុំ​ស្រលាញ់​ម៉ែ​    ​    ​ធ្លាប់​ថ្នាក់ថ្នម​ថែ​    ​    ​កូន​ពន្លក​ស្នេហ៍
ស្រមោច​វារ​ក្បែរ​    ​    ​ក្ដិចខ្ញាំ​ភ្នែក​ថ្លែ​    ​    ​រក្សា​ពូជ​ខ្សែ
    ​    ​                 ​អោយ​រៀន​ពូកែ​។
២-​កណ្ដៀត​ឡើង​ផ្លែ​    ​អោយ​ស្ដាប់​រៃ​រ៉ែ​    ​    ​មិន​អោយ​យំ​ឡែ
បី​មើល​ដួងខែ​    ​    ​កង្កែប​ស្រែក​វ៉ែ​    ​    ​រូង​កែង​ភ្លឺស្រែ
    ​    ​               ​ប្រសប់​ណាស់​ម៉ែ​។
៣-​ប្ដឹង​អស់​ចិក​ចែ​    ​    ​ចិត្ដ​កូន​ឥត​ល្ហែ​    ​    ​រាប់​ឆ្នាំ​ដុះ​ស្លែ
សច្ចា​ស្បថស្បែ​    ​     ​សកវាទ៍​ចុះ​ផែ​    ​    ​ចាំ​ពាក្យ​ផ្ដាំ​ផ្ដែ
                ​    ​    ​ជួយ​ដល់​ជាតិខ្មែរ​។
៤-​កូន​បំ​ផ្លាស់​ប្រែ​    ​    ​មិន​ដើរ​ប៉ោឡែ​    ​    ​ទំនេរ​ដើរ​ឆែ
បើកបរ​អា​យ៉ែ​    ​    ​ហ៊ឺហា​ផឹក​តែ​    ​    ​ចាំ​ពាក្យ​ថា​ណែ
             ​    ​    ​ហើយ​មិន​តា​ប៉ែ​។
៥-​មិនមែន​អង់​អែ​    ​    ​នឹក​ចំការ​ស្រែ​    ​    ​ត្រកួន​ស្រងែ
កញ្ឆែត​ផង​ដែរ​    ​    ​ធ្លាប់​លឺ​ក​ញ្ច្រែ​    ​    ​ព្រោះ​ជាប់សាច់​សែ
              ​    ​    ​បំណង​បង្វែរ​។
៦-​កូន​មិន​សំរែ​    ​    ​តាំងចិត្ដ​ហូរហែ​    ​    ​មិន​ភ្លេច​សង្កែ
ជនជាតិ​រដែរ​    ​    ​កំហុស​កំណែ​    ​    ​កំណាព្យ​ត្អូញត្អែរ
    ​    ​             ​ប្រាប់​ញោម​ថា​បែរ​។

No comments:

Post a Comment